Hanuman Films Blog

A proven track record of production success in Cambodia, Laos, Myanmar, Vietnam and across the Southeast Asia region

ខ្សែភាពយន្ត​ខ្មែរមួយ ឈ្នះ​​ពាន​ពី​ជប៉ុន

សែភាពយន្ត​​ខ្មែរ​រឿង “The Last Reel ឬ ដុំ​ហ្វីល​ចុង​ក្រោយ” របស់ អ្នកស្រី សុទ្ធោ គុល្លិការ បាន​ទទួល​ពាន​រង្វាន់​ពី​មហោស្រព​ភាពយន្ត​អន្តរជាតិ​មួយ​នៅ​ទី​ក្រុង Tokyo ប្រទេស​ជប៉ុន កាល​​ពី​ចុង​ខែ តុលា ឆ្នាំ ២០១៤​នេះ។

The Last Reel Director Sotho Kulikar accepts the prestigious Spirit of Asia Award at the Tokyo International Film Festival 2014

The Last Reel Director Sotho Kulikar accepts the prestigious Spirit of Asia Award at the Tokyo International Film Festival 2014


ពាន​ដែល​ខ្សែភាពយន្ត​​រឿង “The Last Reel ឬ ដុំ​ហ្វីល​ចុង​ក្រោយ” ទទួល​បាន​មាន​ឈ្មោះ​ថា ” ដួង​ព្រលឹង​អាស៊ី ឬ The Spirit of Asia “ ពី​មជ្ឈមណ្ឌល​មូលនិធិ​អាស៊ី​ជប៉ុន ​។ អ្នកស្រី សុទ្ធោ គុល្លិការ ដែល​អ្នក​ដឹក​នាំ​សម្ដែង និង​ ជា​ផលិតករ​នៃ ខ្សែភាពយន្ត​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា មហោស្រព Tokyo International Film Festival 2014 បាន​ធ្វើ​តាំង​ពី​ថ្ងៃ​ទី ២៣ រហូត ដល់​ថ្ងៃ​ទី ៣១ ខែ តុលា ឆ្នាំ ២០១៤ កន្លង​ទៅ​នេះ ដោយ​នៅ​ក្នុង​នោះ​​ខ្សែភាពយន្ត ជាង ២០០ រឿង ​មក​ពី​តំបន់​អាស៊ី ត្រូវ​បាន​ដាក់​ចូល​រួម​ប្រកួត ប៉ុន្តែ ​គណៈកម្មការ​សម្រេច​ជ្រើសរើស​យក​តែ​ ៣០ រឿង ​ប៉ុណ្ណោះ មក​ចាក់​បញ្ចាំង​ប្រកួត។ ជាលទ្ធផល​​មាន​តែ ១១ រឿង​ប៉ុណ្ណោះ ដែល​ទទួល​ពានរង្វាន់​ក្នុង​កម្មវិធី​នេះ​ក្នុង​នោះ​ក៏​មាន​ខ្សែភាពយន្ត​​​​ខ្មែរ។

រឿង “The Last Reel ឬ ដុំ​ហ្វីល​ចុង​ក្រោយ” ដែល​​ទទួល​បាន​ពាន​រង្វាន់ “ដួង​ព្រលឹង​អាស៊ី ឬ The Spirit of Asia “ ជា​ខ្សែភាពយន្ត​ដែល​និយាយ​ពី មរតក​នៃ​ភាព​រន្ធត់ របស់​ក្រុម​គ្រួសារ​កម្ពុជា ក្នុង​របប​ខ្មែរ​ក្រហម និង ផល​ប៉ះពាល់​ពី​សម័យ​នោះ មក​សង្គម​កម្ពុជា សម័យ​ក្រោយៗ​ទៀត។ តារា​សម្ដែង​នៅ​ក្នុង​រឿង​នេះ មាន អ្នក​ស្រី ឌឺ សាវ៉េត កញ្ញា ម៉ារី ណែត និង លោក សុខ សុធន លោក ហ៊ុន សុភី និង តារា​សម្ដែង​មួយ​ចំនួន​ទៀត។

រឿង “The Last Reel ឬ ដុំ​ហ្វីល​ចុង​ក្រោយ” គឺ​ជា​ស្នាដៃ​លើក​​ដំបូង របស់​អ្នកស្រី សុទ្ធោ គុល្លិការ។ អ្នក​ស្រី​ថា ជោគជ័យ​ដែល ទទួល​បាន​នេះ គឺ​ជា​ កម្លាំង​ចិត្ត​ដ៏ធំ ក្នុង​ការ​ជំរុញ​ឲ្យ​អ្នក​ស្រី​ផលិត​ភាពយន្ត​បន្ត​ទៀត។

បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​ដឹង​នាំ​រឿង​មួយ​នេះ រឿង”The Last Reel ឬ ដុំ​ហ្វីល​ចុង​ក្រោយ” នៅ​មិន​ទាន់​មាន​គម្រោង​​ដាក់​បញ្ចាំង​លក់​សំបុត្រ​តាម​រោងភាពយន្ត​នានា​​ក្នុង​ប្រទេស​កម្ពុជា​​នៅ​ឡើយ ប៉ុន្តែ​ខ្សែភាពយន្ត​មួយ​នេះ គ្រោង​នឹង​ចូល​រួម ក្នុង​មហោស្រព​ភាពយន្ត​កម្ពុជា ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី ៥ រហូត​ដល់​ថ្ងៃ​ទី ១០ ខែ ធ្នូ ឆ្នាំ ២០១៤ ខាង​មុន​នេះ៕

Category: Movies
mp3 indir oyun indir oyun oyna katılımsız indir hack oyun indir crack indir program indir indir izle oyunlar divx film indir tek link film indir